ព្រះត្រៃបិដក ភាគ ៣៦

 ​[​១៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ ​មាតុគ្រាម​ ​ប្រកបដោយ​កម្លាំង​រូប​ ​ពិតមែន​ ​ហើយ​ ​ប៉ុន្តែ​មិន​ប្រកបដោយ​កម្លាំង​សីល​ ​ញាតិ​ទាំងឡាយ​ ​រមែង​ឲ្យ​មាតុគ្រាម​នោះ​ ​វិនាស​ចេញ​ ​មិន​ឲ្យ​នៅក្នុង​ត្រកូល​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ប្រកបដោយ​កម្លាំង​រូប​ផង​ ​កម្លាំង​ភោគៈ​ផង​ ​ពិតមែនហើយ​ ​ប៉ុន្តែ​មិន​ប្រកបដោយ​កម្លាំង​សីល​ ​ញាតិ​ទាំងឡាយ​ ​រមែង​ឲ្យ​មាតុគ្រាម​នោះ​ ​វិនាស​ចេញ​ ​មិន​ឲ្យ​នៅក្នុង​ត្រកូល​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ប្រកបដោយ​កម្លាំង​រូប​ផង​ ​កម្លាំង​ភោគៈ​ផង​ ​កម្លាំង​ញាតិ​ផង​ ​ពិតមែនហើយ​ ​ប៉ុន្តែ​មិន​ប្រកបដោយ​កម្លាំង​សីល​ ​ញាតិ​ទាំងឡាយ​ ​រមែង​ឲ្យ​មាតុគ្រាម​នោះ​ ​វិនាស​ចេញ​ ​មិន​ឲ្យ​នៅក្នុង​ត្រកូល​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ប្រកបដោយ​កម្លាំង​រូប​ផង​ ​កម្លាំង​ភោគៈ​ផង​ ​កម្លាំង​ញាតិ​ផង​ ​កម្លាំង​កូន​ផង​ ​ពិតមែនហើយ​ ​ប៉ុន្តែ​មិន​ប្រកបដោយ​កម្លាំង​សីល​ ​ញាតិ​ទាំងឡាយ​ ​រមែង​ឲ្យ​មាតុគ្រាម​នោះ​ ​វិនាស​ចេញ​ ​មិន​ឲ្យ​នៅក្នុង​ត្រកូល​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​មាតុគ្រាម​ ​ប្រកបដោយ​កម្លាំង​រូប​ផង​ ​កម្លាំង​ភោគៈ​ផង​ ​កម្លាំង​ញាតិ​ផង​ ​កម្លាំង​កូន​ផង​ ​កម្លាំង​ ​សីល​ផង​ ​ទើប​ញាតិ​ទាំងឡាយ​ ​ឲ្យ​មាតុគ្រាម​នោះ​ ​នៅក្នុង​ត្រកូល​បាន​ ​មិន​ឲ្យ​វិនាស​ ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ប្រកបដោយ​កម្លាំង​សីល​ ​ប៉ុន្តែ​មិន​ប្រកប​ ​ដោយ​កម្លាំង​រូប​ ​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636850773455255124
ទៅកាន់ទំព័រ៖