ព្រះត្រៃបិដក ភាគ ៣៦
            
        
        
            
            
                
                ពួកញាតិ រមែងឲ្យមាតុគ្រាមនោះ នៅក្នុងត្រកូល មិនឲ្យវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំងសីល ប៉ុន្តែមិនប្រកបដោយកម្លាំងភោគៈ ពួកញាតិ ក៏រមែងឲ្យមាតុគ្រាមនោះ នៅក្នុងត្រកូល មិនឲ្យវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំងសីល ប៉ុន្តែមិនប្រកបដោយកម្លាំងញាតិ ពួកញាតិ ក៏រមែងឲ្យមាតុគ្រាមនោះ នៅក្នុងត្រកូល មិនឲ្យវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំងសីល ប៉ុន្តែមិនប្រកបដោយកម្លាំងកូន ពួកញាតិ ក៏រមែងឲ្យមាតុគ្រាមនោះ នៅក្នុងត្រកូល មិនឲ្យវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាម មាន ៥ យ៉ាងនេះឯង។ ចប់ សូត្រ ទី ៥ ។
 [១៣៣] ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាមនេះ មាន ៥ យ៉ាង។ កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ។ គឺកម្លាំងរូប ១ កម្លាំងភោគៈ ១ កម្លាំងញាតិ ១ កម្លាំងកូន ១ កម្លាំងសីល ១។
            
            
         
        
            
                ID: 636850773669007350 
                
            
            
                ទៅកាន់ទំព័រ៖