ព្រះត្រៃបិដក ភាគ ៣៦

 [​១៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ដែល​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​បាន​ ​មិនមែន​ព្រោះហេតុតែ​កម្លាំង​រូប​ ​ព្រោះហេតុតែ​កម្លាំង​ភោគៈ​ ​ព្រោះហេតុតែ​កម្លាំង​ញាតិ​ ​ព្រោះហេតុតែ​កម្លាំង​កូន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ដែល​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​បាន​ ​ព្រោះហេតុតែ​កម្លាំង​សីល​ប៉ុណ្ណោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​របស់​មាតុគ្រាម​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ចប់​ ​សូត្រ​ ​ទី៦​។​ ​
 [​១៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្ថាន​ ​៥​ ​យ៉ាងនេះ​ ​មាតុគ្រាម​ ​ដែល​ឥត​ធ្វើបុណ្យ​ ​តែង​បាន​ដោយ​កម្រ​។​ ​ស្ថាន​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​មាតុគ្រាម​ ​តាំងចិត្ត​ថា​ ​អាត្មាអញ​ ​គប្បី​កើត​ក្នុង​ត្រកូល​ ​ដ៏​សមគួរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ស្ថាន​ ​ទី​ ​១​ ​ដែល​មាតុគ្រាម​ ​ឥត​ធ្វើបុណ្យ​ ​តែង​បាន​ដោយ​កម្រ​។​ ​មាតុគ្រាម​តាំងចិត្ត​ថា​ ​លុះ​អាត្មាអញ​ ​កើត​ក្នុង​ត្រកូល​ ​ដ៏​សមគួរ​ហើយ​ ​សូម​ទៅកាន់​ត្រកូល​ ​ដ៏​សមគួរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636850773954093656
ទៅកាន់ទំព័រ៖