ព្រះត្រៃបិដក ភាគ ៣៦

​ជា​ស្ថាន​ ​ទី​ ​២​ ​ដែល​មាតុគ្រាម​ឥត​ធ្វើបុណ្យ​ ​តែង​បាន​ដោយ​កម្រ​។​ ​មាតុគ្រាម​តាំងចិត្ត​ថា​ ​លុះ​អាត្មាអញ​ ​កើត​ក្នុង​ត្រកូល​ ​ដ៏​សមគួរ​ ​ទៅកាន់​ត្រកូល​ ​ដ៏​សមគួរ​ហើយ​ ​សូមកុំ​ឲ្យ​មាន​ស្រី​រួម​ប្តី​ ​នៅ​គ្រប់គ្រង​ផ្ទះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជា​ស្ថាន​ ​ទី​ ​៣​ ​ដែល​មាតុគ្រាម​ឥត​ធ្វើបុណ្យ​ ​តែង​បាន​ដោយ​កម្រ​។​ ​មាតុគ្រាម​តាំងចិត្ត​ថា​ ​លុះ​អាត្មាអញ​ ​កើត​ក្នុង​ត្រកូល​ដ៏​សមគួរ​ ​ទៅកាន់​ត្រកូល​ ​ដ៏​សមគួរ​ ​មិន​មាន​ស្រី​រួម​ប្តី​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ហើយ​ ​សូមឲ្យ​មានកូន​។​ ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជា​ស្ថាន​ ​ទី​ ​៤​ ​ដែល​មាតុគ្រាម​ ​ឥត​ធ្វើបុណ្យ​ ​តែង​បាន​ដោយ​កម្រ​។​ ​មាតុគ្រាម​តាំងចិត្ត​ថា​ ​លុះ​អាត្មាអញ​ ​កើត​ក្នុង​ត្រកូល​ ​ដ៏​សមគួរ​ ​ទៅកាន់​ត្រកូល​ ​ដ៏​សមគួរ​ ​មិន​មាន​ស្រី​រួម​ប្តី​នៅ​គ្រប់គ្រង​ផ្ទះ​ ​ជា​ស្រ្តី​មានកូន​ហើយ​ ​សូមឲ្យ​គ្រប​សង្កត់​ប្តី​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជា​ស្ថាន​ ​ទី​ ​៥​ ​ដែល​មាតុគ្រាម​ឥត​ធ្វើបុណ្យ​ ​តែង​បាន​ដោយ​កម្រ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ស្ថាន​ ​៥​ ​យ៉ាងនេះ​ ​ឯង​ ​ដែល​មាតុគ្រាម​ ​ឥត​ធ្វើបុណ្យ​ ​តែង​បាន​ដោយ​កម្រ​។​ ​ចប់​ ​សូត្រ​ ​ទី​ ​៧​។​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636850774136974116
ទៅកាន់ទំព័រ៖