ព្រះត្រៃបិដក ភាគ ៣៦

 ​[​១៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្ថាន​ ​៥​ ​យ៉ាងនេះ​ ​ដែល​មាតុគ្រាម​ធ្វើបុណ្យ​ ​តែង​បាន​ដោយ​ងាយ​។​ ​ស្ថាន​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​មាតុគ្រាម​តាំងចិត្ត​ថា​ ​សូមឲ្យ​អាត្មាអញ​ ​កើត​ក្នុង​ត្រកូល​ ​ដ៏​សមគួរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជា​ស្ថាន​ ​ទី​ ​១​ ​ដែល​មាតុគ្រាម​ធ្វើបុណ្យ​ ​តែង​បាន​ដោយ​ងាយ​។​ ​មាតុគ្រាម​តាំងចិត្ត​ថា​ ​លុះ​អាត្មាអញ​ ​កើត​ក្នុង​ត្រកូល​ ​ដ៏​សមគួរ​ហើយ​ ​សូមឲ្យ​ទៅកាន់​ត្រកូល​ ​ដ៏​សមគួរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជា​ស្ថាន​ ​ទី​ ​២​ ​ដែល​មាតុគ្រាម​ធ្វើបុណ្យ​ ​តែង​បាន​ដោយ​ងាយ​។​ ​មាតុគ្រាម​តាំង​ ​ចិត្ត​ថា​ ​លុះ​អាត្មាអញ​ ​កើត​ក្នុង​ត្រកូល​ ​ដ៏​សមគួរ​ ​ទៅកាន់​ត្រកូល​ ​ដ៏​សមគួរ​ហើយ​ ​សូមកុំ​ឲ្យ​មាន​ស្រី​រួម​ប្តី​ ​នៅ​គ្រប់គ្រង​ផ្ទះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជា​ស្ថាន​ ​ទី​ ​៣​ ​ដែល​មាតុគ្រាម​ធ្វើបុណ្យ​ ​តែង​បាន​ដោយ​ងាយ​។​ ​មាតុគ្រាម​តាំងចិត្ត​ថា​ ​លុះ​អាត្មាអញ​ ​កើត​ក្នុង​ត្រកូល​ ​ដ៏​សមគួរ​ ​ទៅកាន់​ត្រកូល​ ​ដ៏​សមគួរ​ ​មិន​មាន​ស្រី​រួម​ប្តី​ ​នៅ​គ្រប់គ្រង​ផ្ទះ​ហើយ​ ​សូមឲ្យ​មានកូន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជា​ស្ថាន​ ​ទី​ ​៤​ ​ដែល​មាតុគ្រាម​ធ្វើបុណ្យ​ ​តែង​បាន​ដោយ​ងាយ​។​ ​មាតុគ្រាម​តាំងចិត្ត​ថា​ ​លុះ​អាត្មាអញ​ ​កើត​ក្នុង​ត្រកូល​ ​ដ៏​សមគួរ​ ​ទៅកាន់​ត្រកូល​ ​ដ៏​សមគួរ​ ​មិន​មាន​ស្រី​រួម​ប្តី​ ​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636850774344185968
ទៅកាន់ទំព័រ៖