ព្រះត្រៃបិដក ភាគ ៣៦
នៅគ្រប់គ្រងផ្ទះ ជាស្រ្តីមានកូនហើយ សូមឲ្យគ្របសង្កត់ប្តីបាន ម្នាលភិក្ខុទាំងឡាយ នេះឯង ជាស្ថាន ទី ៥ ដែលមាតុគ្រាមធ្វើបុណ្យ តែងបានដោយងាយ។ ម្នាលភិក្ខុទាំងឡាយ ស្ថាន ៥ យ៉ាងនេះឯង ដែលមាតុគ្រាមធ្វើបុណ្យ តែងបានដោយងាយ។ ចប់ សូត្រ ទី៨ ។
[១៣៧] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកក្លៀវក្លា នៅគ្រប់គ្រងផ្ទះបាន។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺមាតុគ្រាម ជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទៈ ១ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបជាអ្នកក្លៀវក្លា នៅគ្រប់គ្រងផ្ទះបាន។ ចប់ សូត្រ ទី ៩ ។
ID: 636850774543217352
ទៅកាន់ទំព័រ៖