ព្រះត្រៃបិដក ភាគ ៣៦

 ​[​១៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវិកា​ ​កាលបើ​ចំរើន​ ​ដោយ​សេចក្តី​ចំរើន​ ​៥​ ​យ៉ាង​ហើយ​ ​តែង​ចំរើន​ដោយ​សេចក្តី​ចំរើន​ ​ដ៏​ប្រសើរ​ ​ឈ្មោះថា​ ​ជា​អ្នក​កាន់​យក​ ​នូវ​ទ្រព្យ​មាន​ខ្លឹម​ ​កាន់​យក​នូវ​ទ្រព្យ​ ​ដ៏​ប្រសើរ​ ​របស់​កាយ​បាន​។​ ​សេចក្តី​ចំរើន​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ចំរើន​ដោយ​សទ្ធា​ ​១​ ​ចំរើន​ដោយ​សីល​ ​១​ ​ចំរើន​ដោយ​សុតៈ​ ​១​ ​ចំរើន​ដោយ​ចាគៈ​ ​១​ ​ចំរើន​ដោយ​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ ​អរិយសាវិកា​ ​កាលបើ​ចំរើន​ដោយ​សេចក្តី​ចំរើន​ទាំង​ ​៥​ ​យ៉ាងនេះ​ហើយ​ ​តែង​ចំរើន​ដោយ​សេចក្តី​ ​ចំរើន​ដ៏​ប្រសើរ​ ​ឈ្មោះថា​ ​ជា​អ្នក​កាន់​យក​នូវ​ទ្រព្យ​មាន​ខ្លឹម​ ​កាន់​យក​នូវ​ទ្រព្យ​ ​ដ៏​ប្រសើរ​ ​របស់​កាយ​បាន​ ​។​ ​
​អរិយសាវិកា​ ​រមែង​ចំរើន​ដោយ​សទ្ធា​ផង​ ​ដោយ​សីល​ផង​ ​ដោយ​បញ្ញា​ផង​ ​និង​ចំរើន​ដោយហេតុ​ទាំងពីរ​ ​គឺ​ ​ចាគៈ​ផង​ ​សុតៈ​ផង​ ​ឧបាសិកា​ ​មាន​សីល​បែប​នោះ​ ​រមែង​កាន់​យក​នូវ​ទ្រព្យ​ ​មាន​ខ្លឹម​របស់​ខ្លួន​ ​ក្នុង​លោក​នេះ​ដោយពិត​។​ ​ចប់​ ​សូត្រ​ ​ទី១០​ ​។​

​ចប់​ ​មាតុគ្គាម​ពល​វគ្គ​ ​ទី​ ​២​។​

ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636850774924379153
ទៅកាន់ទំព័រ៖