ព្រះត្រៃបិដក ភាគ ៣៦
ជម្ពុខាទកសំយុត្ត
[១៣៩] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់នៅក្នុងនាលគ្រាម នាដែនមគធៈ។ គ្រានោះឯង បរិព្វាជកឈ្មោះ ជម្ពុខាទកៈ បានចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលសំណេះសំណាល ជាមួយនឹងព្រះសារីបុត្ត ដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះជម្ពុខាទកបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏និយាយនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ សារីបុត្ត គេតែងនិយាយថា និព្វាន និព្វាន ម្នាលអាវុសោ ដូចម្តេចហ្ន៎ ហៅថានិព្វាន។ ព្រះសារីបុត្តតបថា ម្នាលអាវុសោ សភាវៈ ដែលជាទីអស់ទៅ នៃរាគៈ អស់ទៅនៃទោសៈ អស់ទៅនៃមោហៈ នេះហៅថា និព្វាន។ ម្នាលអាវុសោ ចុះមគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាននុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បី
ID: 636850775496811894
ទៅកាន់ទំព័រ៖