ព្រះត្រៃបិដក ភាគ ៣៦

​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​នុ៎ះ​ ​មាន​ដែរ​។​ ​ម្នាល​អាវុសោ​ ​អ្វី​ជាម​គ្គ​ ​អ្វី​ជា​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះ​ហើយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​នុ៎ះ​។​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​ដូចម្តេច​។​ ​គឺ​សមា​ទិដ្ឋិ​ ​១​ ​សម្មាសង្កប្បៈ​ ​១​ ​សម្មាវាចា​ ​១​ ​សម្មា​កម្មន្តៈ​ ​១​ ​សម្មាអាជីវៈ​ ​១​ ​សម្មា​វាយាមៈ​ ​១​ ​សម្មាសតិ​ ​១​ ​សម្មាសមាធិ​ ​១​។​ ​ម្នាល​អាវុសោ​ ​នេះ​ហៅថា​ ​មគ្គ​ ​នេះ​ហៅថា​ ​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ដ៏​ចំរើន​ ​បដិបទា​ដ៏​ចំរើន​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​នុ៎ះ​បាន​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​បើ​ដូច្នោះ​ ​បុគ្គល​ ​គួរ​ ​(​ដំ​កល់​ចិត្ត​)​ ​ក្នុង​អប្បមាទ​ធម៌​ ​។​
 ​[​១៤០​]​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​គេ​តែង​និយាយ​ថា​ ​អរហត្ត​ ​អរហត្ត​ ​ម្នាល​អាវុសោ​ ​ដូចម្តេច​ហ្ន៎​ ​ហៅថា​ ​អរហត្ត​។​ ​ម្នាល​អាវុសោ​ ​សភាវៈ​ ​ដែល​ជាទី​អស់​ទៅ​ ​នៃ​រាគៈ​ ​អស់​ទៅ​នៃ​ទោសៈ​ ​អស់​ទៅ​នៃ​មោហៈ​ ​នេះ​ហៅថា​ ​អរហត្ត​។​ ​ម្នាល​អាវុសោ​ ​ចុះ​មគ្គ​ ​និង​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្ត​នុ៎ះ​ ​មាន​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ ​និង​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្ត​នុ៎ះ​ ​មាន​ដែរ​។​ ​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636850775718104551
ទៅកាន់ទំព័រ៖