ព្រះត្រៃបិដក ភាគ ៣៦

 ​[​១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​អរិយ​សាវក​អ្នកចេះដឹង​ ​កាលបើ​ទុក្ខវេទនា​ពាល់ត្រូវ​ ​រមែង​មិន​សោយសោក​ ​មិន​លំបាក​ ​មិន​ខ្សឹកខ្សួល​ ​មិន​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​មិនដល់​នូវ​សេចក្តី​វង្វេង​ ​ងេងងោង​ ​អរិយ​សាវក​នោះ​ ​តែង​សោយ​នូវ​វេទនា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​កាយ​តែ​ម្យ៉ាង​ ​មិន​សោយ​នូវ​វេទនា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុងចិត្ត​ឡើយ​។​
 [​១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុគ្គល​ចាក់​បុរស​ ​ដែល​មាន​ដំបៅ​ដោយ​សរ​ ​គប្បី​ចាក់ទម្លុះ​ ​តាម​ដំបៅ​នោះ​ ​ដោយ​សរ​ ​ជាគម្រប់​ពីរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តាមដែល​ពិត​ ​បុរស​នោះ​ ​សោយ​នូវ​វេទនា​ ​ដោយ​សរ​តែ​ម្យ៉ាង​នេះ​ ​មាន​ឧបមា​យ៉ាងណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ឧបមេយ្យ​ ​ក៏​ដូច្នោះ​ដែរ​ ​អរិយ​សាវក​ ​អ្នកចេះដឹង​ ​កាលបើ​ទុក្ខវេទនា​ពាល់ត្រូវ​ ​រមែង​មិន​សោយសោក​ ​មិន​លំបាក​ ​មិន​ខ្សឹកខ្សួល​ ​មិន​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​មិនដល់​នូវ​សេចក្តី​វង្វេង​ ​ងេងងោង​ ​អរិយ​សាវក​នោះ​ ​តែង​សោយ​នូវ​វេទនា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​កាយ​តែ​ម្យ៉ាង​ ​មិន​សោយ​នូវ​វេទនា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុងចិត្ត​ឡើយ​ ​ទាំង​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ ​ដោយ​ទុក្ខវេទនា​នោះ​ឯង​ ​អនុស័យ​ ​គឺ​សេចក្តី​ចង្អៀតចង្អល់​ ​ដោយ​ទុក្ខវេទនា​ឯណា​ ​អនុស័យ​ ​គឺ​សេចក្តី​ចង្អៀតចង្អល់​នោះ​ ​រមែង​ធ្វើ​អរិយ​សាវក​នោះ​ ​ដែល​មាន​សេចក្តី​ចង្អៀតចង្អល់​ ​ដោយ​ទុក្ខវេទនា​ ​មិន​ឲ្យ​ត្រាំត្រែង​បាន​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636850415382494533
ទៅកាន់ទំព័រ៖