ព្រះត្រៃបិដក ភាគ ៣៦
ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តនុ៎ះ។ ម្នាលអាវុសោ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះហើយ ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តនុ៎ះ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។ បេ។ សមាសម្មាធិ ១។ ម្នាលអាវុសោ នេះហៅថា មគ្គ នេះ ហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តនុ៎ះបាន ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌ ។
[១៤១] ម្នាលអាវុសោសារីបុត្ត ពួកបុគ្គលដូចម្តេចហ្ន៎ ឈ្មោះថា ជាធម្មវាទី ក្នុងលោក បុគ្គលដូចម្តេច ឈ្មោះថា ជាអ្នកប្រតិបត្តិល្អក្នុងលោក បុគ្គលដូចម្តេច ជាអ្នកមានដំណើរល្អក្នុងលោក។ ម្នាលអាវុសោ ពួកបុគ្គលឯណា សំដែងធម៌ ដើម្បីលះបង់នូវរាគៈ សំដែងធម៌ ដើម្បីលះបង់នូវទោសៈ
ID: 636850775943607449
ទៅកាន់ទំព័រ៖