ព្រះត្រៃបិដក ភាគ ៣៦

​សំដែងធម៌​ ​ដើម្បី​លះបង់​នូវ​មោហៈ​ ​បុគ្គល​ទាំងនោះ​ ​ឈ្មោះថា​ ​ជា​ធម្ម​វាទី​ក្នុង​លោក​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​ទាំងឡាយ​ឯណា​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​លះបង់​នូវ​រាគៈ​ ​ប្រតិបត្តិ​ ​ដើម្បី​លះបង់​នូវ​ទោសៈ​ ​ប្រតិបត្តិ​ ​ដើម្បី​លះបង់​ ​នូវ​មោហៈ​ ​បុគ្គល​ទាំងនោះ​ ​ឈ្មោះថា​ ​ជា​អ្នកប្រតិបត្តិ​ល្អ​ក្នុង​លោក​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​ទាំងឡាយ​ឯណា​ ​លះបង់​នូវ​រាគៈ​ចោល​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​ ​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​ធ្វើឲ្យ​សាបសូន្យ​ទៅ​ ​មាន​សភាព​មិនកើត​ឡើង​តទៅទៀត​ឡើយ​ ​លះបង់​នូវ​ទោសៈ​ចោល​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​ ​នៃ​ដើមត្នោត​ ​ធ្វើឲ្យ​សាបសូន្យ​ទៅ​ ​មាន​សភាព​មិនកើត​ឡើង​តទៅទៀត​ឡើយ​ ​លះបង់​នូវ​មោហៈ​ ​ចោល​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ ​ទីនៅ​ ​នៃ​ដើមត្នោត​ ​ធ្វើឲ្យ​សាបសូន្យ​ទៅ​ ​មាន​សភាព​មិនកើត​ឡើង​តទៅទៀត​ឡើយ​ ​បុគ្គល​ទាំងនោះ​ ​ឈ្មោះថា​ ​ជា​អ្នកមាន​ដំណើរ​ល្អ​ក្នុង​លោក​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ ​និង​ ​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​នូវ​រាគៈ​ ​ទោសៈ​ ​មោហៈ​នុ៎ះ​ ​មាន​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ ​និង​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​នូវ​រាគៈ​ ​ទោសៈ​ ​មោហៈ​នុ៎ះ​ ​មាន​ដែរ​។​ ​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636850776132138233
ទៅកាន់ទំព័រ៖