ព្រះត្រៃបិដក ភាគ ៣៦
ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវរាគៈ ទោសៈ មោហៈនុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវរាគៈ ទោសៈ មោហៈនុ៎ះ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវរាគៈ ទោសៈ មោហៈនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវរាគៈ ទោសៈ មោហៈនុ៎ះបាន ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គល គួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។
[១៤២] ម្នាលអាវុសោសារីបុត្ត បុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ ព្រះសមណគោតម តើដើម្បីប្រយោជន៍អ្វី។ ម្នាលអាវុសោ បុគ្គលប្រព្រឹត្ត ព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីកំណត់ដឹង នូវសេចក្តីទុក្ខ។ ម្នាលអាវុសោ មគ្គ
ID: 636850776345930461
ទៅកាន់ទំព័រ៖