ព្រះត្រៃបិដក ភាគ ៣៦

​និង​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​សេចក្តី​ទុក្ខ​នុ៎ះ​ ​មាន​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ ​និង​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​សេចក្តី​ទុក្ខ​ ​នុ៎ះ​ ​មាន​ដែរ​។​ ​ម្នាល​អាវុសោ​ ​អ្វី​ជាម​គ្គ​ ​អ្វី​ជា​បិ​បទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​សេចក្តី​ទុក្ខ​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះឯង​ហើយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​សេចក្តី​ទុក្ខ​នុ៎ះ​។​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​ដូចម្តេច​។​ ​គឺ​សម្មាទិដ្ឋិ​ ​១​។​បេ​។​ ​សម្មាសមាធិ​ ​១​។​ ​ម្នាល​អាវុសោ​ ​នេះ​ហៅថា​មគ្គ​ ​នេះ​ហៅថា​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​សេចក្តី​ទុក្ខ​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ដ៏​ចំរើន​ ​បដិបទា​ដ៏​ចំរើន​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​សេចក្តី​ទុក្ខ​នុ៎ះ​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​បើ​ដូច្នោះ​ ​បុគ្គល​គួរ​ ​(​ដំ​កល់​ចិត្ត​)​ ​ក្នុង​អប្បមាទ​ធម៌​ ​។​
 [​១៤៣​]​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​គេ​តែង​និយាយ​ថា​ ​ភិក្ខុ​ដល់​នូវ​ការដកដង្ហើម​ ​ចេញ​ ​ដល់​នូវ​ការដកដង្ហើម​ចេញ​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ភិក្ខុ​ដល់​នូវ​ការដកដង្ហើម​ចេញ​ ​ដោយហេតុ​យ៉ាងណា​។​ ​ម្នាល​អាវុសោ​ ​កាល​ភិក្ខុ​ដឹង​ច្បាស់​ ​នូវ​ការ​កើតឡើង​ផង​ ​នូវ​សេចក្តី​វិនាស​ផង​
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636850776603815211
ទៅកាន់ទំព័រ៖