ព្រះត្រៃបិដក ភាគ ៣៦

​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នូវ​ការ​រលាស់​ចេញ​ផង​ ​នៃ​ផស្សា​យតនៈ​ ​ទាំង​ ​៦​ ​តាម​សេចក្តី​ពិត​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ជា​អ្នក​ដល់​ ​នូវ​ការដកដង្ហើម​ចេញ​ ​ដោយហេតុ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ ​និង​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ការដកដង្ហើម​ចេញ​នុ៎ះ​ ​មាន​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ ​និង​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ការដកដង្ហើម​ចេញ​នុ៎ះ​ ​មាន​ដែរ​។​ ​ម្នាល​អាវុសោ​ ​អ្វី​ជាម​គ្គ​ ​អ្វី​ជា​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ការដកដង្ហើម​ចេញ​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ ​ប្រសើរ​នេះឯង​ហើយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ការដកដង្ហើម​ចេញ​នុ៎ះ​។​ ​មគ្គ​ប្រកបដោយ​ ​អង្គ​ ​៨​ ​តើ​ដូចម្តេច​។​ ​គឺ​សម្មាទិដ្ឋិ​ ​១​។​បេ​។​ ​សម្មាសមាធិ​ ​១​។​ ​ម្នាល​អាវុសោ​ ​នេះ​ហៅថា​មគ្គ​ ​នេះ​ហៅថា​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ការដកដង្ហើម​ចេញ​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ដ៏​ចំរើន​ ​បដិបទា​ដ៏​ចំរើន​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ការដកដង្ហើម​ចេញ​នុ៎ះ​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​បើ​ដូច្នោះ​ ​បុគ្គល​គួរ​ ​(​ដំ​កល់​ចិត្ត​)​ ​ក្នុង​អប្បមាទ​ធម៌​ ​។​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636850776796086208
ទៅកាន់ទំព័រ៖