ព្រះត្រៃបិដក ភាគ ៣៦
[១៤៤] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា ភិក្ខុដល់នូវការដកដង្ហើមចេញដ៏ឧត្តម ដល់នូវការដកដង្ហើមចេញដ៏ឧត្តម ម្នាលអាវុសោ ភិក្ខុជាអ្នកដល់ នូវការដកដង្ហើមចេញដ៏ឧត្តម ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ កាលណាភិក្ខុដឹងច្បាស់ នូវការកើតឡើងផង នូវការវិនាសផង នូវអនិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃផស្សាយតនៈ ទាំង ៦ តាមសេចក្តីពិត ជាអ្នកផុតស្រឡះ ព្រោះមិនប្រកាន់ ម្នាលអាវុសោ ភិក្ខុជាអ្នកដល់ នូវការដកដង្ហើមចេញដ៏ឧត្តម ដោយហេតុយ៉ាង នេះឯង។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញ ដ៏ឧត្តមនុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញដ៏ឧត្តមនុ៎ះ មានដែរ។ ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញដ៏ឧត្តមនុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញដ៏ឧត្តមនុ៎ះ។ មគ្គ ប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។បេ។
ID: 636850776988017186
ទៅកាន់ទំព័រ៖