ព្រះត្រៃបិដក ភាគ ៣៦
សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញដ៏ឧត្តមនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការដកដង្ហើមចេញដ៏ឧត្តមនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។
[១៤៥] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា វេទនា ៗ ម្នាលអាវុសោ វេទនា តើដូចម្តេច។ ម្នាលអាវុសោ វេទនានេះ មាន ៣ ប្រការ។ វេទនា ៣ ប្រការ គឺអ្វីខ្លះ។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលអាវុសោ វេទនា មាន ៣ ប្រការនេះឯង។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវវេទនា ទាំង ៣ នុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវវេទនា ទាំង ៣ ប្រការនុ៎ះ មានដែរ។
ID: 636850777233441224
ទៅកាន់ទំព័រ៖