ព្រះត្រៃបិដក ភាគ ៣៦

​ម្នាល​អាវុសោ​ ​អ្វី​ជាម​គ្គ​ ​អ្វី​ជា​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​នូវ​តណ្ហា​ទាំង​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះឯង​ហើយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​នូវ​តណ្ហា​ទាំង​នុ៎ះ​។​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​ដូចម្តេច​។​ ​គឺ​សម្មាទិដ្ឋិ​ ​១​។​បេ​។​ ​សម្មាសមាធិ១​។​ ​ម្នាល​អាវុសោ​ ​នេះ​ហៅថា​មគ្គ​ ​នេះ​ហៅថា​ ​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​នូវ​តណ្ហា​ទាំង​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ដ៏​ចំរើន​ ​បដិបទា​ដ៏​ចំរើន​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​នូវ​តណ្ហា​ទាំង​នុ៎ះ​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​បើ​ដូច្នោះ​ ​បុគ្គល​គួរ​ ​(​ដំ​កល់​ចិត្ត​)​ ​ក្នុង​អប្បមាទ​ធម៌​ ​។​
 [​១៤៩​]​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​គេ​តែង​និយាយ​ថា​ ​ឱឃៈ​ ​ៗ​ ​ម្នាល​អាវុសោ​ ​ឱឃៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ឱឃៈ​នេះ​ ​មាន​ ​៤​ ​ប្រការ​ ​គឺ​ ​កាមោឃៈ១​ ​ភវោឃៈ​ ​១​ ​ទិដ្ឋោឃៈ​ ​១​ ​អវិជ្ជោឃៈ​ ​១​។​ ​ម្នាល​អាវុសោ​ ​ឱឃៈ​ ​មាន​ ​៤​ ​ប្រការ​នេះឯង​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ ​និង​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​នូវ​ឱឃៈ​ទាំង​នុ៎ះ​ ​មាន​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ ​និង​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​នូវ​ឱឃៈ​ទាំង​នុ៎ះ​ ​មាន​ដែរ​។​ ​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636850778178335269
ទៅកាន់ទំព័រ៖