ព្រះត្រៃបិដក ភាគ ៣៦

​ ​ម្នាល​អាវុសោ​ ​មគ្គ​ ​និង​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​នូវ​ឧបាទាន​ទាំង​នុ៎ះ​ ​មាន​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ ​និង​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​នូវ​ឧបាទាន​ទាំង​នុ៎ះ​ ​មាន​ដែរ​។​ ​ម្នាល​អាវុសោ​ ​ចុះ​អ្វី​ជាម​គ្គ​ ​អ្វី​ជា​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​នូវ​ឧបាទាន​ទាំង​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះឯង​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​នូវ​ឧបាទាន​ទាំង​នុ៎ះ​។​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​ដូចម្តេច​។​ ​គឺ​សម្មាទិដ្ឋិ​ ​១​។​ ​បេ​។​ ​សម្មាសមាធិ​ ​១​។​ ​ម្នាល​អាវុសោ​ ​នេះ​ហៅថា​មគ្គ​ ​នេះ​ហៅថា​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​នូវ​ឧបាទាន​ទាំង​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ដ៏​ចំរើន​ ​បដិបទា​ដ៏​ចំរើន​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ឧបាទាន​ទាំង​នុ៎ះ​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​បើ​ដូច្នោះ​ ​បុគ្គល​គួរ​ ​(​ដំ​កល់​ចិត្ត​)​ ​ក្នុង​អប្បមាទ​ធម៌​។​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636850778858284159
ទៅកាន់ទំព័រ៖