ព្រះត្រៃបិដក ភាគ ៣៦
[១៥១] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា ភព ៗ ម្នាលអាវុសោ សារីបុត្ត ភព តើដូចម្តេច។ ម្នាលអាវុសោ ភពនេះ មាន ៣ ប្រការ គឺ កាមភព១ រូបភព ១ អរូបភព ១។ ម្នាលអាវុសោ ភព មាន ៣ ប្រការនេះឯង។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវភពទាំងនុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវភពទាំងនុ៎ះ មានដែរ។ ម្នាលអាវុសោ ចុះអ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវភពទាំងនុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវភពទាំងនុ៎ះ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវភពទាំងនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទា ដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវភពទាំងនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌ ។
ID: 636850779039114502
ទៅកាន់ទំព័រ៖