ព្រះត្រៃបិដក ភាគ ៣៦

 ​[​១៥២​]​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​គេ​តែង​និយាយ​ថា​ ​ទុក្ខ​ ​ៗ​ ​ម្នាល​អាវុសោ​ ​ទុក្ខ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​ទុក្ខ​នេះ​ ​មាន​ ​៣​ ​ប្រការ​ ​គឺ​ ​ទុក្ខ​ទុក្ខ​តា​ ​១​ ​សង្ខារទុក្ខ​តា​ ​១​ ​វិបរិណាម​ទុក្ខ​តា​ ​១​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​ទុក្ខ​ ​មាន​ ​៣​ ​ប្រការ​ ​នេះឯង​។​ ​ ​ម្នាល​អាវុសោ​ ​មគ្គ​ ​និង​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​សេចក្តី​ទុក្ខ​ទាំង​នុ៎ះ​ ​មាន​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ ​និង​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​សេចក្តី​ទុក្ខ​ទាំង​នុ៎ះ​ ​មាន​ដែរ​។​ ​ម្នាល​អាវុសោ​ ​ចុះ​អ្វី​ជាម​គ្គ​ ​អ្វី​ជា​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​សេចក្តី​ទុក្ខ​ទាំង​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះឯង​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​សេចក្តី​ទុក្ខ​ទាំង​នុ៎ះ​។​ ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​ដូចម្តេច​។​ ​គឺ​សម្មាទិដ្ឋិ​ ​១​។​ ​បេ​។​ ​សម្មាសមាធិ​ ​១​។​ ​ម្នាល​អាវុសោ​ ​នេះ​ហៅថា​មគ្គ​ ​នេះ​ហៅថា​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​សេចក្តី​ទុក្ខ​ទាំង​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ដ៏​ចំរើន​ ​បដិបទា​ដ៏​ចំរើន​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​សេចក្តី​ទុក្ខ​ទាំង​នុ៎ះ​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ ​បើ​ដូច្នោះ​ ​ ​បុគ្គល​គួរ​ ​ ​ ​(​ដំ​កល់​ចិត្ត​)​ ​ក្នុង​អប្បមាទ​ធម៌​ ​។​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636850779279338242
ទៅកាន់ទំព័រ៖