ព្រះត្រៃបិដក ភាគ ៣៦

 ​[​១៥៣​]​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​គេ​តែង​និយាយ​ថា​ ​សក្កា​យ​ ​ៗ​ ​ម្នាល​អាវុសោ​ ​សក្កា​យ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ឧបាទានក្ខន្ធ​ ​ទាំង​ ​៥​ ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ថា​សក្កា​យ​។​ ​ឧបាទានក្ខន្ធ​ ​ទាំង​ ​៥​ ​តើ​ដូចម្តេច​។​ ​គឺ​ ​រូ​បូ​បា​ទា​នក្ខន្ធ​ ​១​ ​វេទ​នូ​បា​ទា​នក្ខន្ធ​ ​១​ ​សញ្ញូ​បា​ទា​នក្ខន្ធ​ ​១​ ​សង្ខា​រូបា​ទា​នក្ខន្ធ​ ​១​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ​ ​១​ ​ម្នាល​អាវុសោ​ ​ឧបាទានក្ខន្ធ​ ​ទាំង​ ​៥​ ​នេះឯង​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ថា​ ​ ​ ​សក្កា​យ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ ​និង​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​សក្កា​យ​នុ៎ះ​ ​មាន​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ ​និង​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​សក្កា​យ​នុ៎ះ​ ​មាន​ដែរ​។​ ​ម្នាល​អាវុសោ​ ​ចុះ​អ្វី​ជាម​គ្គ​ ​អ្វី​ជា​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​សក្កា​យ​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​នេះឯង​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​សក្កា​យ​នុ៎ះ​។​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​ដូចម្តេច​។​ ​គឺ​សម្មាទិដ្ឋិ​ ​១​។​ ​បេ​។​ ​សម្មាសមាធិ​ ​១​។​ ​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636850779507401287
ទៅកាន់ទំព័រ៖