ព្រះត្រៃបិដក ភាគ ៣៦

​ម្នាល​អាវុសោ​ ​នេះ​ហៅថា​មគ្គ​ ​នេះ​ហៅថា​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​សក្កា​យ​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ដ៏​ចំរើន​ ​បដិបទា​ដ៏​ចំរើន​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​សក្កា​យ​នុ៎ះ​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ ​បើ​ដូច្នោះ​ ​ ​បុគ្គល​គួរ​ ​(​ដំ​កល់​ចិត្ត​)​ ​ក្នុង​អប្បមាទ​ធម៌​ ​។​
 [​១៥៤​]​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​អ្វី​ហ្ន៎​ ​ដែល​បុគ្គល​ធ្វើ​បាន​ដោយ​កម្រ​ ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ម្នាល​អាវុសោ​ ​បព្វជ្ជា​ ​ដែល​បុគ្គល​ធ្វើ​បាន​ដោយ​កម្រ​ ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ម្នាល​អាវុសោ​ ​ចុះ​អ្វី​ ​ដែល​បព្វជិត​ ​ធ្វើ​បាន​ដោយ​កម្រ​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​ត្រេកអរ​ ​(​មិន​អផ្សុក​ ​ក្នុង​បព្វជ្ជា​នេះឯង​)​ ​ដែល​បព្វជិត​ ​ធ្វើ​បាន​ដោយ​កម្រ​។​ ​ម្នាល​អាវុសោ​ ​សារីបុត្ត​ ​ចុះ​អ្វី​ ​ដែល​បព្វជិត​ ​មាន​សេចក្តី​ត្រេកអរ​ ​ធ្វើ​បាន​ដោយ​កម្រ​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​ប្រតិបត្តិ​ ​នូវ​ធម៌​តាម​ធម៌​ ​(​នេះឯង​)​ ​ដែល​បព្វជិត​ ​ធ្វើ​បាន​ដោយ​កម្រ​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​បាន​ប្រតិបត្តិ​ ​នូវ​ធម៌​តាម​ធម៌​ ​តើ​យូរប៉ុន្មាន​ទៅ​ ​ទើប​សម្រេច​ជា​ព្រះអរហន្ត​បាន​។​ ​ម្នាល​អាវុសោ​ ​មិនជា​យូរប៉ុន្មាន​ទេ​។​

​ចប់​ ​ជម្ពុ​ខាទ​ក​សំយុត្ត​ ​។​

ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636850779794827727
ទៅកាន់ទំព័រ៖