ព្រះត្រៃបិដក ភាគ ៣៦

​សា​មណ្ឌ​ក​សំយុត្ត​


 ​[​១៥៥​]​ ​សម័យមួយ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​គង់នៅ​ទៀប​ឆ្នេរទន្លេ​គង្គា​ ​ទៀបស្រុក​ឧគ្គ​ចេ​លា​ ​ក្នុង​ដែន​វជ្ជី​។​ ​គ្រានោះ​ឯង​ ​បរិ​ព្វា​ជ​ក​ ​ឈ្មោះ​ ​សា​មណ្ឌ​ក​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សា​មណ្ឌ​ក​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​និយាយ​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​គេ​តែង​និយាយ​ថា​ ​និព្វាន​ ​ៗ​ ​ម្នាល​អាវុសោ​ ​និព្វាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​សភាវៈ​ ​ដែល​ជាទី​អស់​ទៅ​នៃ​រាគៈ​ ​អស់​ទៅ​នៃ​ទោសៈ​ ​អស់​ទៅ​នៃ​មោហៈ​ ​នេះ​ហៅថា​ ​និព្វាន​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ ​និង​បដិបទា​ ​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636850780339898903
ទៅកាន់ទំព័រ៖