ព្រះត្រៃបិដក ភាគ ៣៦

​សម្រាប់​ធ្វើអោយ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​នុ៎ះ​ ​មាន​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ ​និង​បដិបទា​ ​សម្រាប់​ធ្វើអោយ​ជាក់ច្បាស់​ ​នូវ​ព្រះ​និ​ព្វា​នុ៎ះ​ ​មាន​ដែរ​។​ ​ម្នាល​អាវុសោ​ ​អ្វី​ជាម​គ្គ​ ​អ្វី​ជា​បដិបទា​ ​សម្រាប់​ធ្វើអោយ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះឯង​ ​សម្រាប់​ធ្វើអោយ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​នុ៎ះ​។​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​ដូចម្តេច​។​ ​គឺ​សម្មាទិដ្ឋិ​ ​១​។​ ​បេ​។​ ​សម្មាសមាធិ​ ​១​។​ ​ម្នាល​អាវុសោ​ ​នេះ​ជាម​គ្គ​ ​នេះ​ជា​បដិបទា​ ​សម្រាប់​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ដ៏​ចំរើន​ ​បដិបទា​ដ៏​ចំរើន​ ​សម្រាប់​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​នុ៎ះ​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​បើ​ដូច្នោះ​ ​បុគ្គល​គួរ​ ​(​ដំ​កល់​ចិត្ត​)​ ​ក្នុង​អប្បមាទ​ធម៌​។​បេ​។​
 [​១៥៦​]​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​អ្វី​ហ្ន៎​ ​ដែល​បុគ្គល​ធ្វើ​បាន​ដោយ​កម្រ​ ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ម្នាល​អាវុសោ​ ​បព្វជ្ជា​ ​ដែល​បុគ្គល​ធ្វើ​បាន​ដោយ​កម្រ​ ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ម្នាល​អាវុសោ​ ​ចុះ​អ្វី​ ​ដែល​បព្វជិត​ ​ធ្វើ​បាន​ដោយ​កម្រ​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​ត្រេកអរ​ ​ដែល​បព្វជិត​ ​ធ្វើ​បាន​ដោយ​កម្រ​។
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636850780552151043
ទៅកាន់ទំព័រ៖