ព្រះត្រៃបិដក ភាគ ៣៦

​អរិយ​សាវក​នោះ​ ​តែង​សោយ​នូវ​សុខវេទនា​ដែរ​ ​តែ​មិន​ប្រកបដោយ​កិលេស​ ​សោយ​នូវ​វេទនា​នោះ​ផង​ ​តែង​សោយ​នូវ​ទុក្ខវេទនា​ដែរ​ ​តែ​មិន​ប្រកបដោយ​កិលេស​ ​សោយ​នូវ​វេទនា​នោះ​ផង​ ​រមែង​សោយ​នូវ​អ​ទុ​ក្ខម​សុខវេទនា​ដែរ​ ​តែ​មិន​ប្រកបដោយ​កិលេស​ ​សោយ​នូវ​វេទនា​នោះ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​អ្នកចេះដឹង​នេះ​ហើយ​ ​ដែល​ហៅថា​ ​ជា​អ្នក​មិន​ប្រកបដោយ​ជាតិ​ ​ជរា​ ​មរណៈ​ ​សោ​កៈ​ ​បរិទេវៈ​ ​ទុក្ខៈ​ ​ទោ​មនស្សៈ​ ​ឧបា​យា​សៈ​ ​តថាគត​ ​ពោល​ថា​ ​ជា​អ្នក​មិន​ប្រកបដោយ​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​សេចក្តី​ប្លែក​គ្នា​ ​នេះ​ជា​សេចក្តី​អធិប្បាយ​ ​នេះ​ជា​ដំណើរ​ផ្សេង​ ​ៗ​ ​គ្នា​ ​របស់​អរិយ​សាវក​ ​អ្នកចេះដឹង​ ​និង​បុថុជ្ជន​ ​អ្នក​មិន​ចេះដឹង​។​
​[​១៥​]​ ​អរិយ​សាវក​នោះ​ ​ប្រកបដោយ​បញ្ញា​ ​ជា​ពហុស្សូត​ ​រមែង​មិន​សោយ​វេទនា​ ​ជា​សុខ​ខ្លះ​ ​ជា​ទុក្ខ​ខ្លះ​ ​មួយវិញទៀត​ ​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636850415816709369
ទៅកាន់ទំព័រ៖