ព្រះត្រៃបិដក ភាគ ៣៦

​មោគ្គល្លាន​សំយុត្ត​


 [​១៥៧​]​ ​សម័យមួយ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថ​បណ្ឌិត​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​ ​មក​ថា​ ​ម្នាល​អាវុសោ​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ស្តាប់​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ថា​ ​អាវុសោ​។​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បាន​ពោល​ទៅ​នឹង​ភិក្ខុ​ទាំងនោះ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាល​ខ្ញុំ​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​ក្នុង​ទីឯណោះ​ ​មាន​សេចក្តី​បរិវិតក្ក​ ​កើតឡើង​ ​ដោយចិត្ត​ ​យ៉ាងនេះ​ថា​ ​គេ​តែង​និយាយ​ថា​ ​បឋមជ្ឈាន​ ​ៗ​ ​បឋមជ្ឈាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ក៏​ដល់​នូវ​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្ក​ ​និង​វិចារ​ ​មាន​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​ ​នេះ​ហៅថា​ ​បឋមជ្ឈាន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ស្ងាត់​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636850794475717426
ទៅកាន់ទំព័រ៖