ព្រះត្រៃបិដក ភាគ ៣៦

​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ក៏​ដល់​នូវ​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្ក​ ​និង​វិចារ​ ​មាន​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាល​ខ្ញុំ​នៅ​ដោយ​វិហារធម៌​នេះ​ ​សញ្ញា​ ​និង​មនសិការ​ ​ដែល​ប្រកបដោយ​កាម​ ​ក៏​ផុសផុល​ឡើង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចូល​ទៅ​រក​ខ្ញុំ​ ​ដោយ​ប្ញ​ទ្ធិ​ ​ហើយ​ទ្រង់​ត្រាស់​ ​ដូច្នេះ​ថា​ ​ម្នាល​មោគ្គល្លាន​ ​ៗ​ ​ព្រាហ្មណ៍​ ​អ្នក​កុំ​ធ្វេសប្រហែស​ ​នឹង​បឋមជ្ឈាន​ឡើយ​ ​អ្នក​ចូរ​ដំ​កល់​ចិត្ត​ ​ក្នុង​បឋមជ្ឈាន​ ​ចូរ​ធ្វើ​ចិត្ត​ ​ឲ្យ​មាន​អារម្មណ៍​តែមួយ​ ​ក្នុង​បឋមជ្ឈាន​ ​ចូរ​ដំ​កល់​ចិត្ត​ឲ្យ​នឹង​ ​ក្នុង​បឋមជ្ឈាន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ក្នុង​សម័យ​ដទៃទៀត​ ​ខ្ញុំ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ក៏​ដល់​នូវ​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្ក​ ​និង​វិចារ​ ​មាន​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ប្រសិនបើ​អ្នកផង​ ​គេ​និយាយចំ​ពោះ​សាវក​ឯណា​ថា​ ​សាវក​ ​ដែល​ព្រះ​សាស្តា​អ​នុះ​គ្រោះ​ហើយ​ ​សម្រេច​នូវ​អភិញ្ញា​ធំ​។​ ​អ្នកផង​គួរ​និយាយចំ​ពោះ​សាវក​នោះ​ ​គឺ​ខ្ញុំ​ថា​ ​សាវក​ ​ដែល​ព្រះ​សាស្តា​ ​អនុគ្រោះ​ហើយ​ ​សម្រេច​នូវ​អភិញ្ញា​ធំ​។​ ​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636850794682229237
ទៅកាន់ទំព័រ៖