ព្រះត្រៃបិដក ភាគ ៣៦
[១៥៨] គេតែងនិយាយថា ទុតិយជ្ឈាន ៗ ទុតិយជ្ឈាន តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុក្នុងសាសនានេះ ព្រោះរម្ងាប់នូវវិតក្ក និងវិចារអស់ហើយ ក៏ដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្ក មិនមានវិចារ មានតែបីតិ និងសុខ កើតអំពីសមាធិ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ នេះហៅថា ទុតិយជ្ឈាន។ ម្នាលអាវុសោទាំងឡាយ ខ្ញុំ ព្រោះរម្ងាប់នូវវិតក្ក និងវិចារអស់ហើយ ក៏ដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្ក មិនមានវិចារ មានតែបីតិ និងសុខ កើតអំពីសមាធិ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ ។ ម្នាលអាវុសោទាំងឡាយ កាលខ្ញុំនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការ ដែលប្រកបដោយវិតក្ក ក៏ផុសផុលឡើង។ ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅរកខ្ញុំដោយឫទ្ធិ
ID: 636850794891031180
ទៅកាន់ទំព័រ៖