ព្រះត្រៃបិដក ភាគ ៣៦
ក៏ទ្រង់ត្រាស់ ដូច្នេះថា ម្នាលមោគ្គល្លាន ៗ ព្រាហ្មណ៍ អ្នកកុំធ្វេសប្រហែស នឹងទុតិយជ្ឈាន អ្នកចូរដំកល់ចិត្ត ក្នុងទុតិយជ្ឈាន ចូរធ្វើចិត្ត ឲ្យមានអារម្មណ៍តែមួយ ក្នុងទុតិយជ្ឈាន ចូរដំកល់ចិត្ត ក្នុងទុតិយជ្ឈាន។ ម្នាលអាវុសោទាំងឡាយ ក្នុងសម័យដទៃទៀត ខ្ញុំព្រោះរម្ងាប់នូវវិតក្ក និងវិចារអស់ហើយ បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្ក មិនមានវិចារ មានតែបីតិ និងសុខ កើតអំពីសមាធិ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ អ្នកផងគេនិយាយចំពោះសាវក ឯណាថា សាវក ដែលព្រះសាស្តា អនុគ្រោះហើយ សម្រេចនូវអភិញ្ញាធំ។ អ្នកផងគួរ និយាយចំពោះសាវកនោះ គឺខ្ញុំថា សាវក ដែលព្រះសាស្តា អនុគ្រោះហើយ សម្រេចនូវអភិញ្ញាធំ។
[១៥៩] គេតែងនិយាយថា តតិយជ្ឈាន ៗ តតិយជ្ឈាន តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុក្នុងសាសនានេះ ព្រោះនឿយណាយ ចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង សោយសុខដោយនាមកាយផង
ID: 636850795094132797
ទៅកាន់ទំព័រ៖