ព្រះត្រៃបិដក ភាគ ៣៦
ម្នាលអាវុសោទាំងឡាយ សម័យខាងក្រោយមក ខ្ញុំព្រោះនឿយណាយ ចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង សោយសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា ប្រកបដោយឧបបេក្ខា មានស្មារតី ជាអ្នកមានធម៌ ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈាន ឯណា ក៏ដល់នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ អ្នកផងគេនិយាយចំពោះសាវកឯណា។បេ។ សម្រេចនូវអភិញ្ញាធំ ។
[១៦០] គេតែងនិយាយថា ចតុត្ថជ្ឈាន ៗ ចតុត្ថជ្ឈាន តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់ នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង ក៏ដល់នូវចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ មានសតិ ដ៏បរិសុទ្ធ
ID: 636850795499605989
ទៅកាន់ទំព័រ៖