ព្រះត្រៃបិដក ភាគ ៣៦

​ដោយ​ឧបេក្ខា​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​ ​នេះ​ ​ហៅថា​ ​ចតុត្ថជ្ឈាន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ព្រោះ​លះបង់​ ​នូវ​សុខ​ផង​ ​លះបង់​នូវ​ ​ទុក្ខ​ផង​ ​មាន​សោមនស្ស​ ​និង​ទោមនស្ស​អស់​ទៅ​ ​ក្នុង​កាលមុន​ផង​ ​ក៏​ដល់​នូវ​ចតុត្ថជ្ឈាន​ ​ជា​ធម្មជាត​មាន​អារម្មណ៍​មិនមែន​ជា​ទុក្ខ​ ​មិនមែន​ជា​សុខ​ ​មានសតិ​ ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាល​ខ្ញុំ​នៅ​ដោយ​វិហារធម៌​នេះ​ ​សញ្ញា​ ​និង​មនសិការ​ ​ប្រកបដោយ​សេចក្តី​សុខ​ ​ក៏​ផុសផុល​ឡើង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចូល​មករ​ក​ខ្ញុំ​ដោយ​ឫទ្ធិ​ ​ហើយ​ទ្រង់​ត្រាស់​ ​ដូច្នេះ​ថា​ ​ម្នាល​មោគ្គល្លាន​ ​ៗ​ ​ព្រាហ្មណ៍​ ​អ្នក​កុំ​ធ្វេសប្រហែស​ ​នឹង​ចតុត្ថជ្ឈាន​ឡើយ​ ​ចូរ​ដំ​កល់​ចិត្ត​ក្នុង​ចតុត្ថជ្ឈាន​ ​ចូរ​ធ្វើ​ចិត្ត​ឲ្យ​មាន​អារម្មណ៍​តែមួយ​ ​ក្នុង​ចតុត្ថជ្ឈាន​ ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636850795691326954
ទៅកាន់ទំព័រ៖