ព្រះត្រៃបិដក ភាគ ៣៦

​ចូរ​ដំ​កល់​ចិត្ត​ ​ក្នុង​ចតុត្ថជ្ឈាន​។​ ​ម្នាល​អាវុសោ​ទាំង​ ​ឡាយ​ ​សម័យ​ខាងក្រោយ​មក​ ​ខ្ញុំ​ព្រោះ​លះបង់​ ​នូវ​សុខ​ផង​ ​ព្រោះ​លះបង់​ ​នូវ​ទុក្ខ​ផង​ ​មាន​សោមនស្ស​ ​និង​ទោមនស្ស​អស់​ទៅ​ ​ក្នុង​កាលមុន​ផង​ ​ក៏​ដល់​នូវ​ចតុត្ថជ្ឈាន​ ​ជា​ធម្មជាត​មាន​អារម្មណ៍​មិនមែន​ជា​ទុក្ខ​ ​មិនមែន​ជា​សុខ​ ​មានសតិ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នកផង​គេ​និយាយចំ​ពោះ​សាវក​ឯណា​។​ ​បេ​។​ ​ ​សម្រេច​នូវ​អភិញ្ញា​ធំ​។​ ​
 ​[​១៦១​]​ ​គេ​តែង​និយាយ​ថា​ ​អាកាសានញ្ចាយតនៈ​ ​ៗ​ ​អាកាសានញ្ចាយតនៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​កន្លង​ ​នូវ​រូបសញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ព្រោះ​អស់​ទៅ​ ​នៃ​បដិឃ​សញ្ញា​ ​លែង​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​ ​ក៏​ដល់​នូវ​អាកាសានញ្ចាយតនៈ​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អាកាស​ ​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​ ​នេះ​ ​ហៅថា​ ​អាកាសានញ្ចាយតនៈ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ព្រោះ​កន្លង​ ​នូវ​រូបសញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ព្រោះ​អស់​ទៅ​ ​នៃ​បដិឃ​សញ្ញា​ ​លែង​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​ ​ក៏​ដល់​នូវ​អាកាសានញ្ចាយតនៈ​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អាកាស​ ​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636850795902279020
ទៅកាន់ទំព័រ៖