ព្រះត្រៃបិដក ភាគ ៣៦
ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ កាលខ្ញុំនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការ ប្រកបដោយរូប ក៏ផុសផុលឡើង។ ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចូលមករកខ្ញុំដោយឫទ្ធិ ទ្រង់ត្រាស់ ដូច្នេះថា ម្នាលមោគ្គល្លាន ៗ ព្រាហ្មណ៍ អ្នកកុំធ្វេសប្រហែស នឹងអាកាសានញ្ចាយតនជ្ឈានឡើយ ចូរដំកល់ចិត្ត ក្នុងអាកាសានញ្ចាយតនជ្ឈាន ចូរធ្វើចិត្ត ឲ្យមានអារម្មណ៍តែមួយ ក្នុងអាកាសានញ្ចាយតនជ្ឈាន ចូរដំកល់ចិត្ត ក្នុងអាកាសានញ្ចាយតនជ្ឈាន។ ម្នាលអាវុសោទាំងឡាយ សម័យខាងក្រោយមក ខ្ញុំព្រោះកន្លង នូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះអស់ទៅ នៃបដិឃសញ្ញា លែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ក៏ដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាស មិនមានទីបំផុត ដូច្នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ អ្នកផងគេនិយាយចំពោះសាវកឯណា។ បេ។ សម្រេចនូវអភិញ្ញាធំ។
ID: 636850796113961128
ទៅកាន់ទំព័រ៖