ព្រះត្រៃបិដក ភាគ ៣៦
អរិយសាវកនេះ ប្លែកចាកបុថុជ្ជន នេះជាសេចក្តីវិសេស របស់អ្នកប្រាជ្ញ ជាអ្នកឈ្លាសវៃ។ ធម៌ទាំងឡាយ ដែលជាទីប្រាថ្នា រមែងមិនញាំញីចិត្ត របស់អរិយសាវក ដែលមានធម៌បានពិចារណាហើយ ជាពហុស្សូត ឃើញច្បាស់នូវលោកនេះ និងលោកខាងមុខបាន កាលបើអរិយសាវកនោះ មិនប្រាថ្នាធម៌ទាំងឡាយ ក៏មិនកំចាត់បង់នូវចិត្តបាន។ អរិយសាវក អ្នកដល់នូវត្រើយនៃភព រមែងដឹងច្បាស់នូវសន្តិបទ ប្រាសចាកធូលី គឺកិលេស មិនមានសេចក្តីសោក ឈ្មោះថាដឹងដោយប្រពៃ ព្រោះសេចក្តីត្រេកអរក្តី មិនត្រេកអរក្តី នៃអរិយសាវកនោះ ព្រោះកំចាត់បង់ក្តី ព្រោះដល់នូវកិរិយាតាំងនៅមិនបានក្តី ក៏ពុំមែនឡើយ ។ ចប់ សូត្រ ទី៦។
[១៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវន ទៀបក្រុងវេសាលី។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ចេញអំពីទីពួនសម្ងំ ក្នុងពេលល្ងាច ស្តេចទៅកាន់គិលានសាលា (រោងជំងឺ) លុះស្តេចទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ទ្រង់ត្រាស់នឹងភិក្ខុ
ID: 636850416068313760
ទៅកាន់ទំព័រ៖