ព្រះត្រៃបិដក ភាគ ៣៦

 ​[​១៦២​]​ ​គេ​តែង​និយាយ​ថា​ ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ៗ​ ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​កន្លង​ ​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏​ដល់​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​វិញ្ញាណ​ ​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​ ​នេះ​ហៅថា​ ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ព្រោះ​កន្លង​ ​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏​ដល់​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​វិញ្ញាណ​ ​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាល​ខ្ញុំ​នៅ​ ​ដោយ​វិហារធម៌​នេះ​ ​សញ្ញា​ ​និង​មនសិការ​ ​ដែល​ប្រកបដោយ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ក៏​ផុសផុល​ឡើង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចូល​មករ​ក​ខ្ញុំ​ដោយ​ឫទ្ធិ​ ​ទ្រង់​ត្រាស់​ ​ដូច្នេះ​ថា​ ​ម្នាល​មោគ្គល្លាន​ ​ៗ​ ​ព្រាហ្មណ៍​ ​អ្នក​កុំ​ធ្វេសប្រហែស​ ​នឹង​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ឡើយ​ ​ចូរ​ដំ​កល់​ចិត្ត​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ចូរ​ធ្វើ​ចិត្ត​ ​ឲ្យ​មាន​អារម្មណ៍​តែមួយ​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ចូរ​ដំ​កល់​ចិត្ត​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សម័យ​ខាងក្រោយ​មក​ ​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636850796304092003
ទៅកាន់ទំព័រ៖