ព្រះត្រៃបិដក ភាគ ៣៦

​ខ្ញុំ​ព្រោះ​កន្លង​ ​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏​ដល់​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​វិញ្ញាណ​ ​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នកផង​គេ​និយាយចំ​ពោះ​សាវក​ឯណា​។​ ​បេ​។​ ​សម្រេច​នូវ​អភិញ្ញា​ធំ​។​
 [​១៦៣​]​ ​គេ​តែង​និយាយ​ថា​ ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ៗ​ ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​កន្លង​ ​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏​ដល់​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អ្វី​បន្តិចបន្តួច​ ​មិន​មាន​ដូច្នេះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​ ​នេះ​ហៅថា​ ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ព្រោះ​កន្លង​ ​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏​ដល់​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អ្វី​បន្តិចបន្តួច​ ​មិន​មាន​ដូច្នេះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាល​ខ្ញុំ​នៅ​ដោយ​វិហារធម៌​នេះ​ ​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636850796505793539
ទៅកាន់ទំព័រ៖