ព្រះត្រៃបិដក ភាគ ៣៦

​សញ្ញា​ ​និង​ ​មនសិការ​ ​ប្រកបដោយ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ក៏​ផុសផុល​ឡើង​។​ ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចូល​មករ​ក​ខ្ញុំ​ដោយ​ឫទ្ធិ​ ​ទ្រង់​ត្រាស់​ ​ដូច្នេះ​ថា​ ​ម្នាល​មោគ្គល្លាន​ ​ៗ​ ​ព្រាហ្មណ៍​ ​អ្នក​កុំ​ធ្វេសប្រហែស​ ​នឹង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ឡើយ​ ​ចូរ​ដំ​កល់​ចិត្ត​ ​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ចូរ​ធ្វើ​ចិត្ត​ ​ឲ្យ​មាន​អារម្មណ៍​តែមួយ​ ​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ចូរ​ដំ​កល់​ចិត្ត​ ​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សម័យ​ខាងក្រោយ​មក​ ​ខ្ញុំ​ព្រោះ​កន្លង​ ​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏​ដល់​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អ្វី​បន្តិចបន្តួច​ ​មិន​មាន​ ​ដូច្នេះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នកផង​គេ​និយាយចំ​ពោះ​សាវក​ឯណា​។​ ​បេ​។​ ​សម្រេច​នូវ​អភិញ្ញា​ធំ​។​
 ​[​១៦៤​]​ ​គេ​តែង​និយាយ​ថា​ ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​ៗ​ ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​កន្លង​ ​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏​ដល់​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​ ​នេះ​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636850796726886185
ទៅកាន់ទំព័រ៖