ព្រះត្រៃបិដក ភាគ ៣៦
ហៅថា នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលអាវុសោទាំងឡាយ ខ្ញុំព្រោះកន្លង នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ កាលខ្ញុំនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការ ដែលប្រកបដោយអាកិញ្ចញ្ញាយតនជ្ឈាន ក៏ផុសផុលឡើង។ ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចូលមករកខ្ញុំដោយឫទ្ធិ ក៏ទ្រង់ត្រាស់ ដូច្នេះថា ម្នាលមោគ្គល្លាន ៗ ព្រាហ្មណ៍ អ្នកកុំធ្វេសប្រហែស នឹងនេវសញ្ញានាសញ្ញាយតនជ្ឈានឡើយ ចូរដំកល់ចិត្តក្នុង នេវសញ្ញានាសញ្ញាយតនជ្ឈាន ចូរធ្វើចិត្ត ឲ្យមានអារម្មណ៍តែមួយ ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន ចូរដំកល់ចិត្ត ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលអាវុសោទាំងឡាយ សម័យខាងក្រោយមក ខ្ញុំព្រោះកន្លង នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ អ្នកផងគេនិយាយចំពោះសាវកឯណា។ បេ។ សម្រេចនូវអភិញ្ញាធំ ។
ID: 636850796897835963
ទៅកាន់ទំព័រ៖