ព្រះត្រៃបិដក ភាគ ៣៦

 ​[​១៦៥​]​ ​គេ​តែង​និយាយ​ថា​ ​ចេ​តោស​មា​ធិ​មិន​មាន​និមិត្ត​ ​ៗ​ ​ចេ​តោស​មា​ធិ​ ​ ​ ​មិន​មាន​និមិត្ត​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​និមិត្ត​ទាំងពួង​ ​ក៏​ដល់​នូវ​ចេ​តោស​មា​ធិ​មិន​មាន​និមិត្ត​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​ ​នេះ​ហៅថា​ ​ចេ​តោស​មា​ធិ​មិន​មាន​និមិត្ត​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ព្រោះ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​និមិត្ត​ទាំងពួង​ ​ក៏​ដល់​នូវ​ចេ​តោស​មា​ធិ​មិន​មាន​និមិត្ត​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាល​ខ្ញុំ​នៅ​ដោយ​វិហារធម៌​នេះ​ ​អ​និ​មិត្តា​នុ​សារិ​វិញ្ញាណ​ ​ក៏​កើតឡើង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចូល​មករ​ក​ខ្ញុំ​ដោយ​ឫទ្ធិ​ ​ក៏​ទ្រង់​ត្រាស់​ ​ដូច្នេះ​ថា​ ​ម្នាល​មោគ្គល្លាន​ ​ៗ​ ​ព្រាហ្មណ៍​ ​អ្នក​កុំ​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636850797089766941
ទៅកាន់ទំព័រ៖