ព្រះត្រៃបិដក ភាគ ៣៦

​ធ្វេសប្រហែស​ ​នឹង​ចេ​តោស​មា​ធិ​មិន​មាន​និមិត្ត​ឡើយ​ ​ចូរ​ដំ​កល់​ចិត្ត​ ​ក្នុង​ចេ​តោស​មា​ធិ​មិន​មាន​និមិត្ត​ ​ចូរ​ធ្វើ​ចិត្ត​ ​ឲ្យ​អារម្មណ៍​មានតែ​មួយ​ ​ក្នុង​ចេ​តោស​មា​ធិ​ ​មិន​មាន​និមិត្ត​ ​ចូរ​ដំ​កល់​ចិត្ត​ ​ក្នុង​ចេ​តោស​មា​ធិ​មិន​មាន​និមិត្ត​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សម័យ​ខាងក្រោយ​មក​ ​ខ្ញុំ​ព្រោះ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​និមិត្ត​ទាំងពួង​ ​ក៏​ដល់​នូវ​ចេ​តោស​មា​ធិ​មិន​មាន​និមិត្ត​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង​ ​៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នកផង​គេ​និយាយចំ​ពោះ​សាវក​ឯណា​ថា​ ​សាវក​ ​ដែល​ព្រះ​សាស្តា​ ​អនុគ្រោះ​ហើយ​ ​សម្រេច​អភិញ្ញា​ធំ​។​ ​អ្នកផង​គួរ​និយាយចំ​ពោះ​សាវក​នោះ​ ​គឺ​ខ្ញុំ​ថា​ ​សាវក​ ​ដែល​ព្រះ​សាស្តា​ ​ទ្រង់​អនុគ្រោះ​ហើយ​ ​សម្រេច​អភិញ្ញា​ធំ​។​
 [​១៦៦​]​ ​គ្រានោះ​ឯង​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បាត់​អំពី​វត្ត​ជេតពន​ ​ស្រាប់តែ​ប្រាកដ​ ​ក្នុង​តាវត្តិង្ស​ទេវលោក​ ​ដូច​បុរស​មាន​កម្លាំង​ ​លា​នូវ​ដៃ​ ​ដែល​បត់​ ​ឬបត់​ ​នូវ​ដៃ​ដែល​លា​។​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636850797298098856
ទៅកាន់ទំព័រ៖