ព្រះត្រៃបិដក ភាគ ៣៦
ព្រមទាំងទេវតា ៥០០ អង្គ ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះសក្កទេវានមិន្ទ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ និយាយដូច្នេះថា បពិត្រទេវានមិន្ទ ការដល់នូវព្រះពុទ្ធ ជាទីពឹង ប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះពុទ្ធជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។ បពិត្រទេវានមិន្ទ ការដល់នូវព្រះធម៌ជាទីពឹង ប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះធម៌ជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក យ៉ាងនេះឯង។ បពិត្រទេវានមិន្ទ ការដល់នូវព្រះសង្ឃ ជាទីពឹងប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះសង្ឃ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ
ID: 636850797465148411
ទៅកាន់ទំព័រ៖