ព្រះត្រៃបិដក ភាគ ៣៦

​តែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​ ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និរទុក្ខ​ ​ការ​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង​ ​ប្រពៃ​ណាស់​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និរទុក្ខ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះហេតុតែ​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​អ្នក​និរទុក្ខ​ ​ការ​ដល់​នូវ​ព្រះធម៌​ ​ជាទី​ពឹង​ ​ប្រពៃ​ណាស់​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​អ្នក​និរទុក្ខ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះហេតុតែ​ដល់​នូវ​ព្រះធម៌​ ​ជាទី​ពឹង​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និរទុក្ខ​ ​ការ​ដល់​នូវ​ព្រះសង្ឃ​ ​ជាទី​ពឹង​ ​ប្រពៃ​ណាស់​។​ ​បេ​។​ ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​យ៉ាងនេះ​ ​ឯង​។​
 [​១៦៧​]​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​ព្រមទាំង​ទេវតា​ ​៦០០​ ​អង្គ​។​ ​បេ​។​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​ព្រមទាំង​ទេវតា​ ​៧០០​ ​អង្គ​។​ ​បេ​។​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​ព្រមទាំង​ទេវតា​ ​៨០០​ ​អង្គ​។​ ​បេ​។​ ​
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636850797673010300
ទៅកាន់ទំព័រ៖