ព្រះត្រៃបិដក ភាគ ៣៦

 [​១៦៨​]​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​ព្រមទាំង​ទេវតា​ ​៨០.០០០​ ​អង្គ​ ​ចូល​ទៅ​រក​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ថ្វាយបង្គំ​ព្រះ​មហាមោគ្គល្លាន​ ​ដ៏​មាន​អាយុ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សក្ក​ទេ​វាន​មិន្ទ​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បាន​និយាយ​ ​ដូច្នេះ​ថា​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​ការ​ដល់​នូវ​ព្រះពុទ្ធ​ ​ជាទី​ពឹង​ ​ប្រពៃ​ណាស់​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះហេតុតែ​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​ការ​ដល់​នូវ​ព្រះធម៌​ ​ជាទី​ពឹង​ ​ប្រពៃ​ណាស់​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះហេតុតែ​ដល់​នូវ​ព្រះធម៌​ ​ជាទី​ពឹង​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​ការ​ដល់​នូវ​ព្រះសង្ឃ​ ​ជាទី​ពឹង​ ​ប្រពៃ​ណាស់​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះហេតុតែ​ដល់​នូវ​ព្រះសង្ឃ​ ​ជាទី​ពឹង​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និរទុក្ខ​ ​ការ​ដល់​នូវ​ព្រះពុទ្ធ​ ​ជាទី​ពឹង​ ​ប្រពៃ​ណាស់​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និរទុក្ខ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះហេតុតែ​ដល់​នូវ​ព្រះពុទ្ធ​ ​ជាទី​ពឹង​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636850797872511711
ទៅកាន់ទំព័រ៖