ព្រះត្រៃបិដក ភាគ ៣៦
ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសតិដឹងខ្លួន គប្បីរង់ចាំនូវកាលដ៏សមគួរ នេះជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។
[១៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមានសតិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណា ឃើញកាយក្នុងកាយ ជាប្រក្រតី មានព្យាយាមដុតកម្ដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកំចាត់បង់ នូវអភិជ្ឈានិងទោមនស្ស ក្នុងលោកចេញបាន។ ក្នុងវេទនាទាំងឡាយ។ បេ។ ក្នុងចិត្ត។ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាមដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី យ៉ាងនេះឯង។
ID: 636850416298566930
ទៅកាន់ទំព័រ៖