ព្រះត្រៃបិដក ភាគ ៣៦

​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​បរិបូរណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ជ្រាប​ច្បាស់​ ​នូវ​ត្រៃលោក​ ​ជា​បុគ្គល​ប្រសើរ​បំផុត​ ​ព្រះអង្គ​ជា​សារថី​ ​ទូន្មាន​នូវ​បុរស​ ​ជា​សាស្តា​ ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​ ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​ជា​ការ​ប្រពៃ​ណាស់​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះហេតុតែ​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះពុទ្ធ​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​ការ​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះធម៌​ថា​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ដោយ​ប្រពៃ​ ​ជា​ធម៌​គឺ​ព្រះ​អរិយបុគ្គល​ ​ឃើញច្បាស់​ខ្លួនឯង​ ​ជា​ធម៌​ឲ្យផល​មិន​រង់ចាំ​កាល​ ​ជា​ធម៌​ ​ដែល​ព្រះ​អរិយបុគ្គល​ ​បានសម្រេច​មគ្គផល​ហើយ​ ​ក៏​គួរ​នឹង​ហៅ​បុគ្គល​ដទៃ​ ​ឲ្យ​ចូល​មក​មើល​បាន​ ​ជា​ធម៌​ ​ដែល​ព្រះ​អរិយបុគ្គល​ ​គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ជា​ធម៌​ ​ដែល​វិញ្ញូ​ជន​ ​គប្បី​ដឹង​ច្បាស់​ ​ដោយខ្លួនឯង​ ​ជា​ការ​ប្រពៃ​ណាស់​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះហេតុតែ​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះធម៌​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​ការ​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះសង្ឃ​ថា​ ​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636850798244222972
ទៅកាន់ទំព័រ៖