ព្រះត្រៃបិដក ភាគ ៣៦

​ព្រះសង្ឃ​ ​ជា​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លោក​ប្រតិបត្តិ​ល្អ​ ​ព្រះសង្ឃ​ ​ជា​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លោក​ប្រតិបត្តិ​ត្រង់​ ​ព្រះសង្ឃ​ ​ជា​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លោក​ប្រតិបត្តិ​ ​ដើម្បី​ត្រាស់​ដឹង​ ​ព្រះសង្ឃ​ ​ជា​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លោក​ប្រតិបត្តិ​ ​គួរ​ដល់​សាមីចិកម្ម​ ​បើ​រាប់​ជាគូ​ ​នៃ​បុរស​ ​មាន​ ​៤​ ​គូ​ ​រាប់​រៀង​ជា​បុរស​បុគ្គល​ ​មាន​ ​៨​ ​ព្រះសង្ឃ​នោះ​ ​ជា​សង្ឃ​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លោក​គួរ​ទទួល​ ​នូវ​ចតុ​ប្ប​បច្ច័យ​ ​ដែល​បុគ្គល​ដទៃ​ ​បង្អោន​ចូល​មក​បូជា​ ​លោក​គួរ​ទទួល​ ​នូវ​ទាន​ ​ដែល​បុគ្គល​ដទៃ​ចាត់ចែង​ដើម្បី​ភ្ញៀវ​ ​ហើយ​បង្អោន​ចូល​មក​បូជា​ ​លោក​គួរ​ទទួល​នូវ​ទាន​ ​ដែល​បុគ្គល​ជឿ​ ​នូវ​កម្ម​ ​និង​ផល​នៃ​កម្ម​ ​ហើយ​បូជា​ ​លោក​គួរ​ដល់​អញ្ជលិកម្ម​ ​ដែល​សត្វលោក​គប្បី​ធ្វើ​ ​លោក​ជា​បុញ្ញក្ខេត្ត​ ​ដ៏​ប្រសើរ​ ​របស់​សត្វលោក​ ​ជា​ការ​ប្រពៃ​ណាស់​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះហេតុតែ​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះសង្ឃ​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ទេ​វា​មិន្ទ​ ​ការ​ប្រកប​ព្រម​ ​ដោយ​សីល​ជាទី​ត្រេកអរ​ ​នៃ​ព្រះ​អរិយៈ​ ​ជា​សីល​មិន​ដាច់​ ​មិន​ធ្លុះ​ ​មិន​ពព្រុស​ ​មិន​ពពាល​ ​ជា​សីល​អ្នកជា​ ​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636850798432503741
ទៅកាន់ទំព័រ៖