ព្រះត្រៃបិដក ភាគ ៣៦

​ជា​សីល​ដែល​វិញ្ញូ​ជន​សរសើរ​ ​ជា​អប​រាម​ដ្ឋ​សីល​ ​ជា​សីល​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​ ​ជា​ការ​ប្រពៃ​ណាស់​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះហេតុតែ​ប្រកប​ព្រម​ ​ដោយ​សីល​ ​ជាទី​ត្រេកអរ​ ​នៃ​ព្រះ​អរិយៈ​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និរទុក្ខ​ ​ការ​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​កម្រើក​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​។​ ​បេ​។​ ​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​ ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​ជា​ការ​ប្រពៃ​ពិត​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និរទុក្ខ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះហេតុតែ​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​កម្រើក​ ​ក្នុង​ព្រះពុទ្ធ​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​អ្នក​និរទុក្ខ​ ​ការ​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​កម្រើក​ ​ក្នុង​ព្រះធម៌​ថា​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ល្អ​ហើយ​។​ ​បេ​។​ ​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636850798608223791
ទៅកាន់ទំព័រ៖