ព្រះត្រៃបិដក ភាគ ៣៦
[១៧០] គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៦០០ អង្គ។ បេ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៧០០ អង្គ។ បេ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០០ អង្គ។ បេ។
[១៧១] គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០.០០០ អង្គ ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយឋិតក្នុងទីដ៏សមគួរ។ លុះសក្កទេវានមិន្ទ ឋិតក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយ ដូច្នេះថា បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ លែងវិល
ID: 636850799079640755
ទៅកាន់ទំព័រ៖