ព្រះត្រៃបិដក ភាគ ៣៦
សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១ ពណ៌សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជាទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រទេវានមិន្ទ ការដល់នូវព្រះសង្ឃ ជាទីពឹង ប្រពៃណាស់។ បពិត្រទេវានិមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះសង្ឃ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោក សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១ ពណ៌សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជាទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការដល់នូវព្រះពុទ្ធ ជាទីពឹង ប្រពៃណាស់។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះពុទ្ធ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង
ID: 636850804685271379
ទៅកាន់ទំព័រ៖